
https://www.facebook.com/mcpololk នាយប់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមិញនេះ ក្រុមបិសាចក្រហម Manchester United បានបើកទ្វាកីឡដ្ឋាន Old Trafford របស់ខ្លួនទទួលក្រុមភ្ញៀវ Everton នៅក្នុងការប្រកួតសប្ដាហ៍ទី ១៣ នៃក្របខណ្ឌ English Premier League។ នៅក្នុងការប្រកួត ក្រុមម្ចាស់ផ្ទះ Man UTD ពិតជាធ្វើបានល្អខ្លាំងមែនទែន ដោយបានយកឈ្នះលើក្រុម Everton ក្នុងលទ្ធផលយ៉ាងចាស់ដៃក្នុងលទ្ធផល ៤ ទល់នឹង ០។
គ្រាប់បាល់ទាំង ៤ របស់ Man UTD គឺរកបានដោយ Marcus Rashford ២គ្រាប់ នៅនាទីទី ៣៤ និង ៤៦ និង ២គ្រាប់ទៀត រកបានដោយខ្សែប្រយុទ្ធ Joshua Zirkzee នៅនាទីទី ៤១ និង ៦៤។
គួរបញ្ជាក់ផងថា ក្រោយជ័យជម្នះយប់មិញនេះ បានធ្វើឲ្យ Manchester UTD ហក់ឡើងមកឈរនៅលេខរៀងទី ៩ នៃក្របខណ្ឌ Premier League វិញក្រោយឆ្លងកាត់ ១៣ ប្រកួតកន្លងមក ពួកគេឈ្នះ ៥ ស្មើ ៤ និងចាញ់ ៤ មាន ១៩ពិន្ទុ ចំណែកក្រុម Everton វិញកំពុងឈរនៅលេខរៀងទី ១៥ ក្រោយឆ្លងកាត់ ១៣ ប្រកួតដូចគ្នា ពួកគេមាន ១១ ពិន្ទុក្នុងដៃ។