
https://www.facebook.com/mcpololk កាលពីល្ងាចម្សិលមិញនេះក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានយកឈ្នះលើក្រុមជម្រើសជាតិទីម័រខាងកើង ក្នុងលទ្ធផល ៣ ទល់នឹង ០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់់ព្រ័ត្រនៃ ព្រឹត្តិការណ៍ AFF Women’s Cup 2024 នៅកីឡដ្ឋាន New Laos National Stadium ឡើងទៅជួបក្រុមខ្លាំងជម្រើសជាតិនារី ឥណ្ឌូនេស៊ី ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីយប់ នៅកីឡដ្ឋាន New Laos National Stadium។
រឿងគួរឲ្យភ្ញាក់ផ្អើលមួយទៀតនោះគឺ មិនទាន់មានក្រុមណាដែលអាចស៊ុតទម្លោះទីរបស់ក្រុមជម្រើសជាតិនារីកម្ពុជាបាននៅឡើយទេ។
គួរបញ្ជាក់ផងថា សម្រាប់ព្រឹត្តិការណ៍ខាងលើក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានធ្វើការប្រកួតចំនួនបីប្រកួតមកហើយ ដោយប្រកួតទីមួយក្នុងវគ្គសន្សំពិន្ទុក្នុងពូល B ស្មើ ជាមួយជម្រើសជាតិនារីឥណ្ឌូនេស៊ីក្នុងលទ្ធផល ០ ទល់នឹង ០ ប្រកួតទីពីរ បានយកឈ្នះលើ ក្រុមម៉ាឡេស៊ី ២ ទល់នឹង ០ និងបន្ដឈ្នះ ទីម័រខាងកើតកាលពីម្សិលមិញនេះ ក្នុងលទ្ធផល ៣ ទល់នឹង ០៕