
https://www.facebook.com/mcpololk ខ្សែប្រយុទ្ធក្លិបអធិរាជស Real Madrid កីឡាករ Kylian Mbappe បានលើកឡើងថារូបគេជាអ្នកទទួលខុសត្រូវទាំងអស់ ចំពោះបរាជ័យរបស់ក្រុមទល់នឹង Athletic Bilbao កាលពីយប់មិញនេះ។
ជាការពិតណាស់ កាលពីយប់មិញនេះ Real Madrid បានភ្លាត់ស្នៀតប្រកួតចាញ់ Bilbao ក្នុងលទ្ធផល ២ទល់នឹង១ នៃក្របខណ្ឌ La Liga ខណៈ Mbappe បានជួបរឿងស៊យជាថ្មីម្ដងទៀត បន្ទាប់ពីរូបគេទើបតែខកខានឱកាសទាត់បាល់ប៉េណាល់ទីទល់នឹង Liverpool ស្រាប់តែប្រកួតយប់មិញនេះ រូបគេទាត់បាល់ប៉េណាល់ទីមិនចូលដោយត្រូវអ្នកចាំទីសង្រ្គោះជាថ្មីម្ដងទៀត ធ្វើឲ្យរូបគេមានស្ថិតិស៊ុតបាល់ប៉េណាល់ទីមិនចូលដល់ទៅពីរដងក្នុងមួយសប្ដាហ៍។
ក្នុងនោះក្រោយចប់ការប្រកួត Mbappe បាននិយាយថា “វាជាលទ្ធផលដ៏អាក្រក់ ខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះបរាជ័យនេះ។ វាជាពេលវេលាដ៏លំបាក ប៉ុន្តែវាក៏ជាពេលវេសាដ៏ល្អក្នុងការកែប្រៃស្ថានការ និង បង្ហាញថាខ្ញុំជានរណា”៕