
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារកបានពិន្ទុជាលើកដំបូងពី ម៉ាឡេស៊ី ក្នុងរយៈពេល៥៤ឆ្នាំ បន្ទាប់ពីស្មើគ្នាដោយលទ្ធផល ២-២ វគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Championship នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ការប្រកួតនៅវគ្គទី១ ម៉ាឡេស៊ីបើកការនាំមុខ ០-១ នៅនាទី៣៥ ក្នុងវគ្គទី១ ប៉ុន្តែនៅវគ្គទី២ កម្ពុជាបានតាមស្មើ ១-១ ដោយខ្សែប្រយុទ្ធ Koulibaly នៅនាទី៥២ និងឈានដល់ទី៦០ ខ្សែបម្រើប្រយុទ្ធទើបប្តូរចូលថ្មី សារ ទី បានតែតចូលដើម្បីនាំមុខ ២-១។ យ៉ាងណា នៅនាទី៧៤ ម៉ាឡេស៊ី ២-២ តាមស្មើតាមរយៈការស៊ុតបាល់ក្រៅប្រអប់គ្រោះថ្នាក់បានសម្រេចដោយកីឡាករ Fergus Tierney។
តាមរយៈលទ្ធផលស្មើគ្នានេះបានធ្វើឲ្យកម្ពុជាទទួលបាន១ពិន្ទុដ៏សំខាន់ក្នុងការប្រកួតដំបូងវគ្គសន្សំពិន្ទុពូល A នៃពានរង្វាន់ ASEAN Championship ឆ្នាំ២០២៤។
ជាពិសេស កម្ពុជារកបានពិន្ទុជាលើកដំបូងពី ម៉ាឡេស៊ី គិតចាប់តាំងពីឆ្នាំ១៩៧០មកគឺតែងតែចាញ់រហូត។ ទើបតែដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា បានបញ្ចប់ដោយលទ្ធផលស្មើគ្នា។
ប្រវត្តិជួបគ្នាគិតចាប់ពីឆ្នាំ ១៩៧០
• កម្ពុជា ឈ្នះ ម៉ាឡេស៊ី ២-០ ក្នុងឆ្នាំ១៩៧០
• កម្ពុជា ចាញ់ ម៉ាឡេស៊ី ០-៣ ក្នុងឆ្នាំ១៩៧១
• កម្ពុជា ចាញ់ ម៉ាឡេស៊ី ០-៩ ក្នុងឆ្នាំ១៩៩៥
• កម្ពុជា ចាញ់ ម៉ាឡេស៊ី ២-៧ ក្នុងឆ្នាំ១៩៩៩
• កម្ពុជា ចាញ់ ម៉ាឡេស៊ី ២-៣ ក្នុងឆ្នាំ២០០០
• កម្ពុជា ចាញ់ ម៉ាឡេស៊ី ០-៥ ក្នុងឆ្នាំ២០០២
• កម្ពុជា ចាញ់ ម៉ាឡេស៊ី ០-៦ ក្នុងឆ្នាំ២០០៧
• កម្ពុជា ចាញ់ ម៉ាឡេស៊ី ១-៤ ក្នុងឆ្នាំ២០១៤
• កម្ពុជា ចាញ់ ម៉ាឡេស៊ី ២-៣ ក្នុងឆ្នាំ២០១៦
• កម្ពុជា ចាញ់ ម៉ាឡេស៊ី ១-៣ ក្នុងឆ្នាំ២០១៨
• កម្ពុជា ចាញ់ ម៉ាឡេស៊ី ០-១ ក្នុងឆ្នាំ២០១៨
• កម្ពុជា ចាញ់ ម៉ាឡេស៊ី ១-៣ ក្នុងឆ្នាំ២០២១
• កម្ពុជា ចាញ់ ម៉ាឡេស៊ី ០-៤ ក្នុងឆ្នាំ២០២២
• កម្ពុជា ស្មើ ម៉ាឡេស៊ី ២-២ ក្នុងឆ្នាំ២០២៤