Top Scorer ក្នុងពានរង្វាន់ ជម្រើសជើងឯក Mihel Seoul Futsal League គិតត្រឹមសប្ដាហ៍ទី៣

https://www.facebook.com/lkfutsalclub គិតមកត្រឹមសប្ដាហ៍ទី៣ កីឡាករដែលឈរនៅកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៃពានរង្វាន់ខាងលើគឺ កីឡាករ កែវ ចិត្រា របស់ក្រុមបាល់ទាត់ក្នុងសាល Lucky FC ដែលរកបាន ៩គ្រាប់ តាមពីក្រោយដោយកីឡាករ សុំ សុរក្សា របស់ក្រុម 9898 Peanut ដែលរកបាន ៧គ្រាប់។
គួរបញ្ជាក់ផងថា ការប្រកួតពានរង្វាន់ Mihel Seoul Futsal League បានឈានមកដល់សប្ដាហ៍ទី៤ ហើយដែលនឹងចាប់ផ្ដើមធ្វើការប្រកួតនាថ្ងៃ ស្អែកនេះ។
សម្រាប់ការប្រកួតសប្ដាហ៍ទី៤នេះ ក្រុមបាល់ទាត់ក្នុងសាល Lucky FC នឹងត្រូវជូបក្រុម 9898 Peanut នៅថ្ងៃ អាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១រសៀល៕