
https://www.facebook.com/lkfutsalclub ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា កំពុងគិតគូចង់ចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើម Lionel Messi ពី Inter Miami ក្នុងរយៈពេល ៦ខែ នៅទីផ្សារដោះដូរកីឡាករខែ មករា ខាងមុខនេះ។
ជាការពិតណាស់ នៅរដូវកាល ២០២៤-២០២៥ នេះក្រុម Man City ដែលស្ថិតក្រោមការដឹកនាំរបស់លោក Pep Guardiola កំពុងជួបប្រទះនូវបញ្ហាទម្រង់លេងធ្ងន់ធ្ងរមែនទែន ដោយ ១២ប្រកួតចុងក្រោយ ពួកគេទើបតែឈ្នះបាន ១ប្រកួតប៉ុណ្ណោះ ខណៈកាលពីថ្ងៃ សៅរ៍ កន្លងទៅ ទើបតែបន្តចាញ់ក្រុម Aston Villa ក្នុងលទ្ធផល ២ទល់នឹង១។
ផ្សារភ្ជាប់នឹងបញ្ហាខាងលើ បានធ្វើឲ្យលោក Pep ឥឡូវនេះកំពុងគិតគូចង់ពង្រឹងក្រុមខ្លួននៅត្រង់តំបន់បម្រើឡើងវិញ ហើយថ្មីៗនេះមានសេចក្ដីរាយការណ៍មកថា លោកពេញចិត្តក្នុងការចុះកុងត្រាយកអតីតកូនក្រុមកាលនៅ Barcelona គឺកីឡាករ Leo Messi នាខែ មករា ខាងមុខនេះ ដើម្បីមកជួយ Man City រយៈពេល ៦ខែចំពោះពេលវេលា ដែលនៅសេសសល់ក្នុងរដូវកលនេះ។
គួរបញ្ជាក់ថា Messi និង Inter Miami បច្ចុប្បន្នកំពុងតែសម្រាក ដោយពួកគេបានអស់ការប្រកួតទៀតហើយ បន្ទាប់ពីអស់ភារកិច្ចជាមួយការប្រកួតក្នុងលីគកំពូល អាមេរិក Major League Soccer៕