
https://www.facebook.com/lkfutsalclub ក្រុមមេឃខៀវ Manchester City កំពុងតែជួបបញ្ហាខ្លាំងជាមួយទម្រង់លេងក្រុមទាំងមូល ដោយ ១៣ប្រកួតចុងក្រោយ ពួកគេឈ្នះតែ ១ប្រកួតប៉ុណ្ណោះ ខណៈយប់មិញនេះត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ពួកគេបានបន្តភាពមិនទាន់ទទួលបានជ័យជម្នះទៀត ដោយស្មើជាមួយក្រុមស្ករគ្រាប់ Everton ក្នុងលទ្ធផល ១ ទល់នឹង ១។
យ៉ាងណាមិញ បើយើងក្រឡេកទៅមើលការប្រកួតយប់មិញ យើងសង្កេតឃើញថាក្រុមម្ចាស់ផ្ទះ Man City ក៏មានឱកាសច្រើនណាស់ដែរ ប៉ុន្តែពួកគេហាក់ដូចជាមិនមានសំណាងទាល់តែសោះ ដោយនាទីទី ៥៣ ពួកគេទទួលបានបាល់ពិន័យ ១១ម៉ែត្រមួយ ប៉ុន្តែអ្វីៗបានត្រឹមជាការសោកស្តាយទៅវិញ ក្រោយខ្សែប្រយុទ្ធ Erling Haaland ស៊ុតមិនចូល ហើយនៅពេលស៊ុតចូល បែទៅជាគ្រាប់បាល់ Offside ទៅវិញ។
គួរបញ្ជាក់ថា Man City បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៧ នៃតារាងចំណាត់ថ្នាក់ ក្រោយឆ្លងកាត់ ១៨ប្រកួតកន្លងមក ពួកគេឈ្នះ ៨ ស្មើ ៤ និងចាញ់ ៦ មាន ២៨ពិន្ទុប៉ុណ្ណោះ៕