
https://www.facebook.com/lkfutsalclub ក្លិប Arsenal ត្រូវបានរាយការណ៍ថា បានចាប់អារម្មណ៍ នឹងដាក់គោលដៅ ផ្ទេរយកអ្នកចាំទី Marco Carnesecchi ពីក្លិប Atalanta នៅទីផ្សារដោះដូរកីឡាករខាងមុខនេះ។
ជាការពិត Arsenal និង Paris Saint Germain គឺជាក្លិបឈានមុខគេ ក្នុងចំណោមក្លិបធំៗជាច្រើននៅអឺរ៉ុប ដែលចាប់អារម្មណ៍ កីឡាករវ័យ២៤ឆ្នាំ ប៉ុន្តែក្នុងនោះ Arsenal បានចាប់ផ្តើមធ្វើការងារយ៉ាងរហ័សរហួន ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីចរចានាំយករូបគេ មកកាន់កីឡដ្ឋាន Emirate ។
Marco Carnesecchi បានបង្ហាញសមត្ថភាពលេចធ្លោជាមួយ Atalanta នៅក្នុងការប្រកួតក្របខណ្ឌ Serie A រដូវកាលនេះ ដែលបានធ្វើអោយរូបគេក្លាយជាគោលដៅនៃការផ្ទេរយករបស់ក្លិបនានា។ យ៉ាងណា មានការជឿជាក់ថា កីឡាករអ៊ីតាលីរូបនេះ មិនស្ថិតនៅក្នុងតម្លៃទាបនោះទេ ពោលគឺប្រហែលជាអាចទៅដល់ ៤០លានផោនឯណោះ ខណៈរូបគេមានកុងត្រាជាមួយ Atalanta រហូតដល់ឆ្នាំ ២០២៦ ៕