ទីបំផុតរកឃើញហើយម្ចាស់ជើងឯកពានរង្វាន់ប្រចាំតំបន់អាស៊ានឆ្នាំ ២០២៤ ហើយ

https://www.facebook.com/lkfutsalclub កាលពីយប់មិញនេះ ការប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រជើងទី២ ដែលធ្វើឡើងនៅក្នុងពហុកីឡដ្ឋាន Rajamangala រវាងក្រុមជម្រើសជាតិថៃ និង ជម្រើសជាតិវៀតណាម ដោយក្រុមជម្រើសជាតិវៀតណាមបានយកឈ្នះទៅលើក្រុមខ្លាំងថៃ ៣ទល់នឹង២ បន្ថែមទៀត សរុបលទ្ធផលទាំង២ជើង វៀតណាមបានយកឈ្នះ ៥ទល់នឹង៣ ទៅលើក្រុមថៃ គ្រងជើងឯក ASEAN Mitsubishi Electric Cup 2024 ក្រោមក្រសែភ្នែកអ្នកគាំទ្រថៃ និងវៀតណាមរាប់ម៉ឺននាក់។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី៣ សម្រាប់ក្រុមជម្រើសជាតិ វៀតណាម ជាម្ចាស់ជើងឯកពានរង្វាន់ខាងលើ ខណៈពួកគេធ្លាក់ឈ្នះពានរង្វាន់នេះ ២សម័យរួចមកហើយ៕