
https://www.facebook.com/lkfutsalclub ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា បានទទួលយកការផ្តល់ជូនរបស់ក្លិប Al Nassr ដើម្បីបន្តអាជីពរបស់គាត់នៅក្លិប ដែលមានមូលដ្ឋាននៅ ទីក្រុង Riyadh បន្តទៀត ហើយការដាក់ប៊ិចបន្តកុងត្រាថ្មីរវាងភាគីទាំង២ គឺជិតនឹងកើតឡើងជាផ្លូវការហើយ ។
យោងតាមប្រភពព័ត៌មាន ដែលចុះផ្សាយដោយសារព័ត៌មានអារ៉ាប៊ីសាអូឌីត Al Khobar និង O Jogo របស់ព័រទុយហ្គាល់ បានឱ្យដឹងថា Cristiano ដែលកៀកនឹងឈានចូលវ័យ ៤០ ឆ្នាំក្នុងខែកុម្ភៈ ឆាប់ៗនេះ នឹងបន្តកិច្ចសន្យារបស់គាត់ជាមួយក្លិប Al-Nassr រហូតដល់ខែមិថុនាឆ្នាំ ២០២៦ អមជាមួយការទទួលបានថ្លៃនឿយហត់ជាង ២០០ លានអឺរ៉ូ ឬប្រមាណជា (២០៥ លានដុល្លារអាមេរិក)។
យ៉ាងណាមិញ ក្រៅពីបានប្រាក់ពលកម្មយ៉ាងច្រើនមហាសាលបែបនេះ សារព័ត៌មាន Marca របស់ អេស្ប៉ាញ បានរាយការណ៍ថា Ronaldo នឹងទទួលបានភាគហ៊ុនចំនួន ៥% ក្នុងការកាន់កាប់ក្លិបអ្នក មានរបស់ អារ៉ាប៊ីសាអ៊ូឌីត មួយនេះ ហើយមិនត្រឹមតែប៉ុណ្ណោះ គាត់នឹងទទួលបានសិទ្ធពិសេសមួយ ទៀត ដោយគាត់អាចស្នើសុំឱ្យក្លិបចុះកុងត្រាយកកីឡាកររូបណាមករួមក្រុមក៏បាន ឱ្យតែគាត់ពេញចិត្ត ខណៈថ្មីៗនេះមានសេចក្តីរាយការណ៍ថា គាត់គឺបានស្នើសុំថ្នាក់លើក្លិប Al-Nassr ឱ្យផ្ទេរយកអតីតមិត្ត រួមក្រុមរបស់គាត់កីឡាករ Casemiro ពី Manchester United។