
https://www.facebook.com/lkfutsalclubខ្សែប្រយុទ្ធក្លិប Al-Nassr កីឡាករ Cristiano Ronaldo បានសារភាពត្រង់ៗ ថារូបគេ នឹងមិនវិលត្រឡប់មកលេងឲ្យ Sporting Lisbon វិញឡើយ មុនបញ្ចប់អាជីពពីបាល់ទាត់។
ជាការពិតណាស់ បានចាប់ផ្តើមហ្វឹកហាត់បាល់ទាត់ដំបូងជាថ្នាលយុវជនរបស់ Sporting ពីចន្លោះឆ្នាំ ១៩៩៧-២០០២ មុនតម្លើងមកកាន់ក្រុមធំនៅក្នុងឆ្នាំ ២០០២ ចាប់ផ្តើមលេចធ្លោក៏ត្រូវបាន Manchester United ចុះហត្ថលេខានៅក្នុងឆ្នាំ ២០០៣ ជា ទីកន្លែងដែលគេបានកសាងភាពល្បី ល្បាញមកដល់ពេលបច្ចុប្បន្ន។
ទាក់ទងនឹងរឿងខាងលើ Ronaldo បាននិយាយថា៖ “ខ្ញុំចូលចិត្តទស្សនាការលេងរបស់ Sporting នោះជាក្រុមរបស់ខ្ញុំ ប៉ុន្តែ ខ្ញុំមិនដែល បានគិតក្នុងការវិលត្រឡប់មកវិញឡើយ។ អាជីពរបស់ខ្ញុំបានចាប់ផ្តើមនៅ ប្រទេសព័រទុយហ្គាល់ ប៉ុន្តែ មិនមែនដោយសារ ខ្ញុំមិនចូលចិត្តបាល់ទាត់នៅទីនោះទេ ខ្ញុំគ្រាន់តែគិតថា ពេលវេលា នៅទីនោះ មានកំណត់របស់វា៕”