
https://www.facebook.com/lkfutsalclub ខ្សែប្រយុទ្ធស្លាបរបស់ Liverpool កីឡាករ Mohamed Salah បានសាងកំណត់ត្រាដ៏ អស្ចារ្យមួយនៅក្នុងប្រវត្តិសាស្ត្រ Premier League បន្ទាប់ពីរកបានគ្រាប់បាល់ ១ គ្រាប់ និង assist ១ គ្រាប់នៅក្នុងការប្រកួតទល់នឹង Manchester United យប់មិញ។
ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ២៧ នៃក្របខណ្ឌ Premier League កាលពីថ្ងៃ ពុធ ទី ២៣ យប់មិញនេះ ក្រុម Liverpool ពិតជាធ្វើបានល្អមែនទែន ដោយពួកគេបានយកឈ្នះលើ Man City ក្នុងលទ្ធផល ២-០ ខណៈដែល ២ គ្រាប់នោះ គ្រាប់ដំបូងគឺរកបានដោយ Mohamed Salah នៅនាទីទី ១៤ និងមួយគ្រាប់ទៀត គឺ Salah ដដែលបានបញ្ជូន (assist) ឱ្យខ្សែបម្រើ Dominik Szoboszlai ស៊ុតបញ្ចូលទីនៅនាទីទី ៣៧។
តាមរយៈគ្រាប់បាល់ និងការ assist មួយគ្រាប់នេះ បានធ្វើឱ្យ Salah បច្ចុប្បន្នបង្កើតបាននូវកំណត់ ត្រាដ៏អស្ចារ្យមួយ ដោយឥឡូវនេះ រូបគេបានក្លាយជាកីឡាករដំបូងគេនៅក្នុងប្រវត្តិសាស្ត្រ Premier League ដែលអាចរកបានគ្រាប់បាល់ និង assist បូកបញ្ចូលគ្នាច្រើនជាង ៤០ គ្រាប់ក្នុង ២ រដូវ កាលផ្សេងគ្នា។
គួរបញ្ជាក់ កាលពីរដូវកាល ២០១៧-២០១៨ Salah រកបានគ្រាប់បាល់ និង assist បូកបញ្ចូលគ្នា បានចំនួន ៤២ គ្រាប់ ចំណែកនៅរដូវកាល ២០២៤-២០២៥ នេះ ដោយគិតត្រឹមបច្ចុប្បន្នរូបគេរកបាន គ្រាប់បាល់ និង assist បូកបញ្ចូលគ្នាបានចំនួន ៤០ គ្រាប់គត់ហើយ។