
: ក្លិបហង្សក្រហម Liverpool បានរកឃើញបេក្ខភាពខ្សែការពារស្លាបស្តាំមកជំនួស Trent Alexander Arnold ហើយ បន្ទាប់ពីកីឡាករសញ្ជាតិ អង់គ្លេស វ័យ ២៦ ឆ្នាំកាន់តែកៀកក្នុងការផ្លាស់ទៅកាន់ Real Madrid នៅរដូវក្តៅខាងមុខ។
នៅដំណាច់រដូវកាល ២០២៤-២០២៥ នេះ Arnold ទំនងនឹងត្រូវចាកចេញពី Liverpool ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីកិច្ចសន្យារបស់គេត្រូវផុតកំណត់ ខណៈភាគីខាងកីឡាករ គឺមិនមានឆន្ទៈបន្តកិច្ចសន្យាថ្មីឡើយ។
ថ្មីៗនេះមានការចុះផ្សាយថា Arnold បានព្រមព្រៀងលក្ខខណ្ឌផ្លាស់ទៅកាន់ Real Madrid ហើយ បន្ទាប់ពីក្លិបយក្សប្រចាំរាជធានីនៃប្រទេស អេស្ប៉ាញ បានដាក់សំណើផ្ទេរជាផ្លូវការ។
ងាកមកកាន់ Liverpool វិញ ពួកគេក៏បានត្រៀមផែនការ ដើម្បីចុះកុងត្រានាំយកកីឡាករថ្មី មកជំនួសតារាសញ្ជាតិ អង់គ្លេស រូបនេះរួចរាល់ហើយដែរ។ ក្នុងនោះបើតាមការការចុះផ្សាយដោយសារព័ត៌មានកីឡា Sportbible គឺក្រុមហង្សក្រហម បានសម្លឹងឃើញខ្សែការពារស្លាបស្តាំរបស់ Bayer Leverkusen កីឡាករ Jeremie Frimpong៕