
ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Cristian Roque បានរស់នៅប្រទេសកម្ពុជាសម្រាប់ការប្រកបអាជីពបាល់ទាត់រយៈពេលជាង៣ឆ្នាំហើយដែលរហូតដល់ពេលនេះរូបគេកំពុងរីករាយមែនទែន។
Cristian បានរៀបរាប់ថា ៖”ខ្ញុំពិតជារីករាយណាស់ក្នុងការស្នាក់នៅទីនេះ ពីព្រោះកាលពីឆ្នាំដំបូង ខ្ញុំអត់ចេញទៅណាទេ គឺនៅតែផ្ទះ និងទៅលេងបាល់ប៉ុណ្ណោះ។ ប្រហែលជា៨ខែ ខ្ញុំទៅតែលេងបាល់ និងត្រឡប់មកផ្ទះវិញ ពីព្រោះពេលនោះ ខ្ញុំអត់ចេះអង់គ្លេស។ ខ្ញុំមិនដឹងថាតើត្រូវទំនាក់ទំនងជាមួយអ្នកដទៃដូចម្តេច”។
“បច្ចុប្បន្ននេះ ខ្ញុំអាចទៅណាក៏បាន។ ខ្ញុំចេញទៅក្រៅជាមួយមិត្តភក្តិ។ ពួកគាត់តេទូរសព្ទមកខ្ញុំ ហើយណាត់ជួបគ្នាកន្លែងណាមួយ ខ្ញុំអាចទៅបាន។ ដូចជាទៅភោជនីយដ្ឋាន ខ្ញុំឧស្សាហ៍នាំ Taka ទៅជាមួយដើម្បីញាំអាហារប្រេស៊ីល ញាំ BBQ។ ឥឡូវនេះ ខ្ញុំអាចទៅកន្លែងណាក៏បាន ហើយរីករាយជាមួយមិត្តរួមក្រុម ជាមួយមិត្តភក្តិ។ ខ្ញុំអាចធ្វើអ្វីក៏បាន ហើយអាចទៅណាមកណាម្នាក់ឯង តែខ្ញុំមិនធ្លាប់ទៅណាម្នាក់ឯងទេ”។
កីឡាករបានបន្តថា ៖”ភាគច្រើនដែលខ្ញុំចេញទៅក្រៅគឺដើម្បីញាំ BBQ ជាមួយមិត្តភក្តិ ពីព្រោះមិត្តភក្តិជាប្រេស៊ីលចូលចិត្តដូចគ្នា។ ខ្ញុំចូលចិត្តបាយឆា ឡុកឡាក់សាច់គោ បាទគឺឡុកឡាក់សាច់គោជាអាហារខ្មែរដែលខ្ញុំចូលចិត្ត។ ជូនកាលខ្ញុំញាំស៊ុប និងមីស៊ុប ឆ្ងាញ់ ខ្ញុំចូលចិត្តញាំ”៕