ក្តៅៗ! លោក Ancelotti ទទួលយកសំណើដឹកនាំក្រុមជម្រើសជាតិ ប្រេស៊ីល ហើយ

អ្នកចាត់ការរបស់ Real Madrid លោក Carlo Ancelotti បានទទួលយកសំណើទៅដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិ ប្រេស៊ីលហើយ។
យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា លោក Ancelotti បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់មាត់ក្នុងការទៅដឹកនាំក្រុមជម្រើសជាតិ ប្រេស៊ីលហើយ។ កិច្ចសន្យាអាចនឹងមានសុពលភាពចាប់ពីខែ មិថុនា តទៅ ពោលគឺមុនការប្រកួតពានរង្វាន់ Club World Cup។
ប្រភពដដែលបានបន្ថែមថា លោក Ancelotti និង Real Madrid កំពុងតែស្ថិតក្នុងការចរចាជាមួយគ្នាដោយសន្តិវិធី អំពីការបញ្ចប់កិច្ចសន្យានាពេលខាងមុខ។ យ៉ាងណា គឺមិនទាន់មានរបាយការណ៍ណាមួយ ដែលបញ្ជាក់អំពីការចាកចេញរបស់បុរសសញ្ជាតិ អ៉ីតាលី វ័យ ៦៥ នៅពេលណានៅឡើយទេ ប៉ុន្តែអនាគតរបស់លោកជាមួយក្រុមអធិរាជស នឹងបញ្ចប់ត្រឹមដំណាច់រដូវកាលនេះ៕