HERE WE GO! កុមារមាសកម្ពុជា សៀង ចន្ធា ចូលក្លិបព្រះខ័នរាជស្វាយរៀង ផ្លូវការ

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការពីនាំចូលខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា សៀង ចន្ធា ពីក្លិបបឹងកេត សម្រាប់រដូវកាល ២០២៥-២៦ ដើម្បីត្រៀមពានរង្វាន់់ជាច្រើន។
សៀង ចន្ធា បានចូលរួមជាមួយក្លិបបឹងកេត អស់រយៈពេល ៥ រដូវកាលមកហើយ បន្ទាប់ពីចប់វគ្គបណ្តុះបណ្តាលនៅសាលាបាល់ទាត់ជាតិបាទី។ រូបគេធ្លាប់ត្រូវបានខ្ចីជើងទៅក្លិប Al Shahaniya FC កាលពីរដូវកាល ២០២៣-២៤។ កីឡាកររូបត្រូវបានគេដឹងពីបច្ចេកទេសប្រកបដោយប្រសិទ្ធភាព និងមានស្មារតីល្អនៅតំបន់ប្រយុទ្ធ។
ការចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង នឹងផ្តល់ឱកាសឲ្យកីឡាករកម្ពុជាបង្កើនគុណភាព និងសមត្ថភាពកាន់តែខ្លាំង ដោយសារជាក្លិបមានធនធានកីឡាករល្អៗច្រើនទាំងកីឡាករក្នុងស្រុក និងអន្តរជាតិ៕