មជ្ឈមណ្ឌលជំនួយ
ទ្រាំលែងបានហើយ! ក្រោយចាញ់ Liverpool យប់មិញនេះ លោក Ancelotti ថាគ្មានអ្នកណាម្នាក់អាចបំផ្លាញកូនក្រុមលោករូបនេះបានទេ
.jpg)
គ្រូបង្វឹកក្លិប Real Madrid លោក Carlo Ancelotti បានចេញមុខមកការពារកូនក្រុម Kylian Mbappe បន្ទាប់ពីរូបគេធ្វើមិនបានល្អទាល់តែសោះក្នុងការប្រកួតកាលពីយប់មិញទល់នឹង Liverpool។
ជាការពិតណាស់ កាលពីយប់មិញនេះ នៃការប្រកួតពានរង្វាន់ UEFA Champions League គឺ Real Madrid បានប្រកួតចាញ់ក្រុម Liverpool ដល់ទៅ ២ ទល់ ០ ខណៈក្នុងនោះ Mbappe បានលេងជាជម្រើសដំបូង ប៉ុន្ដែ គេហាក់ធ្វើមិនសូវបានល្អសោះ ថែមទាំងខកខានឱកាសទាត់បាល់ប៉េណាល់ទីថែមទៀតផង។ យ៉ាងណាមិញ ទាក់ទងនឹងរឿងខាងលើលោក Ancelotti បាននិយាយថា៖ “គ្មាននរណាម្នាក់អាចកម្ទេច Mbappe បានទេ។ គាត់ទទួលបានការគាំទ្រពេញទំហឹងពីពួកយើង ហើយគាត់នឹងកែប្រែស្ថានការណ៍បានក្នុងពេញឆាប់ៗខាងមុខនេះ”៕