
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមិនអាចរកបានពិន្ទុឡើយសម្រាប់ការប្រកួតទី២ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះ សិង្ហបុរី ដោយលទ្ធផល ២ទល់នឹង១ វគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Championship នាយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
គ្រាប់បាល់ ២គ្រាប់របស់សិង្ហបុរីកើតឡើងដោយកំហុសបច្ចេកទេសរបស់អ្នកចាំទី វីរៈ ដារ៉ា នៅដើមវគ្គទី១ ហើយ១គ្រាប់របស់កម្ពុជារកបានដោយ សៀង ចន្ធា នៅវគ្គទី២។
លទ្ធផលនេះបានធ្វើឲ្យកម្ពុជាមានសង្ឃឹមតិចតួចប៉ុណ្ណោះក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារការប្រកួត ២លើកចុងក្រោយគឺត្រូវប៉ះ ទីម័រខាងកើត និងប៉ះក្រុមខ្លាំងថៃដែលពិបាករកពិន្ទុ។
នេះជាប្រវត្តិប្រកួត ៩លើករបស់កម្ពុជាក្នុងពាន ASEAN Championship គឺធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល
• ឆ្នាំ១៩៩៦ ចាញ់ទាំង៤ប្រកួត គ្មានពិន្ទុ
• ឆ្នាំ២០០០ ឈ្នះ១ និងចាញ់៣ រកបាន៣ពិន្ទុ (ឈ្នះឡាវ ៣-០)
• ឆ្នាំ២០០២ ឈ្នះ១ និងចាញ់៣ រកបាន៣ពិន្ទុ (ឈ្នះ ហ្វីលីពីន ១-០)
• ឆ្នាំ២០០៤ ចាញ់ទាំង៤ គ្មានពិន្ទុ
• ឆ្នាំ២០០៨ ចាញ់ទាំង៣ គ្មានពិន្ទុ
• ឆ្នាំ២០១៦ ចាញ់ទាំង៣ គ្មានពិន្ទុ
• ឆ្នាំ២០១៨ ឈ្នះ១ និងចាញ់៣ រកបាន៣ពិន្ទុ (ឈ្នះ ឡាវ ៣-១)
• ឆ្នាំ២០២០ ឈ្នះ១ និងចាញ់៣ រកបាន៣ពិន្ទុ (ឈ្នះឡាវ ៣-០)
• ឆ្នាំ២០២២ ឈ្នះ២ និងចាញ់២ រកបាន៦ពិន្ទុ (ឈ្នះហ្វីលីពីន ៣-២ និងឈ្នះ ព្រុយណេ ៥-១)
• ឆ្នាំ២០២៤?