មជ្ឈមណ្ឌលជំនួយ
Man Of the Match សម្រាប់ការប្រកួតរវាងក្រុមបាល់ទាត់ក្នុងសាល LUCKY FC ជាមួយ 9898 PEANUT

https://www.facebook.com/lkfutsalclubកាលពីរសៀលម្សិលមិញនេះសម្រាប់ជំនួបរវាងក្រុម LUCKY FC ប៉ះជាមួយ 9898 PEANUT បានបញ្ចប់ទៅដោយ LUCKY FC បានយកឈ្នះក្នុងលទ្ធផល ៨ ទល់នឹង ១ ទៅលើ PEANUT សម្រាប់ការប្រកួតសប្ដាហ៍ទី៤ ក្នុងពានរង្វាន់ Mihel Seoul Futsal League 2024។
ក្រុមកីឡាកររបស់ក្រុមបាល់ទាត់ក្នុងសាល LUCKY FC ពិតជាធ្វើបានល្អខ្លាំងមែនទែនសម្រាប់ការប្រកួតនេះ។ ក្នុងនោះកីឡាករល្អប្រចាំការប្រកួត បានទៅលើកីឡាករ តុងច័ន្ទមុនី របស់ក្រុម LUCKY FC។
គួរបញ្ជាក់ផងថា ក្រុម LUCKY FC ពេលនេះកំពុងឈរនៅលេខរៀងទី២ ក្នុងតារាងចំណាត់ថ្នាក់ដោយលេងបាន ៤ប្រកួត ឈ្នះ៣ និង ចាញ់១ មាន ៩ពិន្ទុ ឈរក្រោមក្រុមកំពូលតារាង DIG FC ដោយលេងបាន ៤ប្រកួត ឈ្នះទាំង ៤ មាន ១២ពិន្ទុពេញក្នុងដៃ៕