
https://www.facebook.com/lkfutsalclub ខ្សែប្រយុទ្ធ Mohamed Salah ជាតួអង្គសំខាន់ជួយឲ្យក្រុម Liverpool យកឈ្នះក្រុមម្ចាស់ផ្ទះ Tottenham Hotspur ក្នុងលទ្ធផល ៦-៣ កាលពីយប់ថ្ងៃអាទិត្យ ក្នុងការប្រកួតលីគកំពូលអង់គ្លេស។
ក្រោយស៊ុតបញ្ចូលទី២ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុម២លើក Mohamed Salah បានក្លាយជាកីឡាករដំបូងគេនៅក្របខណ្ឌ Premier League ដែលរកបានគ្រាប់ស៊ុតបាល់ស៊ុតបញ្ចូលទី និងបញ្ចូនបាល់ឲ្យមិត្ដរួមក្រុមបានច្រើនជាងគេមុនថ្ងៃបុណ្យណូអែល។ ខ្សែប្រយុទ្ធជនជាតិអេហ្ស៊ីបវ័យ៣២ឆ្នាំ បានស៊ុតបញ្ចូលទីបាន១៣គ្រាប់ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុមបាន១០លើក ជាកំណត់ត្រាថ្មីមួយ មិនធ្លាប់មានកីឡាករនៅលីគកំពូលអង់គ្លេសធ្វើបានទេ។
បន្ទាប់ពីស៊ុតបញ្ចូលទី២គ្រាប់ក្នុងការប្រកួតទល់នឹងក្រុម Tottenham Hotspur ខ្សែប្រយុទ្ធ Mohamed Salah បានឡើងមកឈរលេខ៤ ក្នុងនាមកីឡាកររកគ្រាប់ស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្រ្ដរបស់ក្លិប Liverpool។