
https://www.facebook.com/lkfutsalclub ព្រះខ័នរាជស្វាយរៀង បានចាញ់ក្រុមមកពីឥណ្ឌូណេស៊ី PSM Makassar FC ដោយលទ្ធផល ០-១ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Club Championship 2024-25 នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។
ការប្រកួតនេះពិតជាពិបាកខ្លាំងសម្រាប់ក្រុមរបស់ម្ចាស់ផ្ទះកម្ពុជាដោយសារអវត្តមានកីឡាករសំខាន់ៗជាច្រើននាក់ដោយសាររបួស ប៉ុន្តែលោក Jose Munoz ជាគ្រូបង្វឹកបានកោតសរសើរកូនក្រុមរបស់លោកធ្វើបានល្អ ហើយស្ទើរតែរកបានគ្រាប់តាមស្មើ ឬឈ្នះទៅហើយ។
លោកបាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថា ៖«ខ្ញុំគិតថា នេះជាការប្រកួតដ៏ល្អសម្រាប់ក្រុមរបស់យើង។ យើងបានគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុង។ ដោយសារតែគេស៊ុតចូលនៅក្នុងពីរនាទីដំបូង អីចឹងរយៈពេល៩៦នាទីផ្សេងទៀត យើងធ្វើបានល្អមែនទែន»។
«នៅពេលយើងអត់មាន Pablo គឺយើង Bounphanchan ឲ្យលេងប្រយុទ្ធដែលចុះមកយកបាល់ជាមួយ មិន រតនៈ និង Christian ឆ្ពោះទៅខាងមុខដើម្បីបញ្ចប់ទី តែពិបាកជាមួយខ្សែការពាររបស់គេមាឌធំៗ។ វគ្គទី១ Bounphan អត់សូវផ្សាភ្ជាប់ជាមួយតំបន់បម្រើទេដោយសារគាត់នៅតំបន់ប្រយុទ្ធច្រើនពេក។ យ៉ាងណា នៅវគ្គទី២ គាត់ចុះមកក្រោមបានច្រើន ហើយធ្វើបានច្រើនតាមផែនការ។ យើងរកអត់បានគ្រាប់បាល់ តែយើងស្ទើរតែមានគ្រាប់បាល់តាមស្មើ បើទោះជាគ្មានកីឡាករសំខាន់ៗជាច្រើនក៏ដោយ»៕