
https://www.facebook.com/lkfutsalclub នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥ នេះក្រុមអធិរាជស Real Madrid បានជួបតទល់គ្នាជាមួយក្រុមអ្នកមានបុណ្យ FC Barcelona នៅកីឡដ្ឋាន King Abdullah Sports City ដែលជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Spanish Super Cup។
ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមខ្លាំងទាំង ២ គឺពិតជាជក់ចិត្តខ្លាំងមែនទែន ក្រោយបញ្ចប់ការប្រកួត ៩០នាទីពេញ ក្រុម Barcelona បានយកឈ្នះលើក្រុម Real Madrid ក្នុងលទ្ធផល ៥ ទល់នឹង ២។
ក្នុងចំណោមគ្រាប់បាល់ទាំង៥ គ្រាប់របស់ Barcelona គឺរកបានដោយ Lamine Yamal នៅនាទីទី ២២, Robert Lewandowski នៅនាទីទី ៣៦, Raphinha រកបាន ២គ្រាប់ គឺនៅនាទីទី ៣៩ និង ៤៨ និងមួយគ្រាប់ទៀតរកបានដោយ Alejandro Balde នៅនាទីទី ៤៥+១០។ ចំណែង ២គ្រាប់របស់ Real Madrid វិញរកបានដោយខ្សែប្រយុទ្ធ Kylian Mbappe នៅនាទីទី ៥ និង Rodrygo នៅនាទីទី ៦០។
គួរបញ្ជាក់ថា ក្រោយជ័យជម្នះយប់មិញនេះបានធ្វើឲ្យ Barcelona ក្លាយជាម្ចាស់ពាន Spanish Super Cup 2025 ជាផ្លូវការហើយ ដែលជាលើកទី ១៥ ក្នុងប្រវត្តិសាស្រ្តក្លិប៕