មជ្ឈមណ្ឌលជំនួយ
ផ្លូវការ! ទីបំផុត Marcus Rahford ត្រូវបានប្រកាសចូលជាមួយក្លិបថ្មីហើយ

ទីបំផុតខ្សែប្រយុទ្ធ Marcus Rashford រកបានទ្រនំថ្មីជាផ្លូវការហើយ ដោយរូបគេបាន ផ្លាស់ទៅចូលជាមួយក្លិប Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើង។
ក្លិប Aston Villa ទើបតែប្រកាសក្តៅៗអំពីការមកដល់របស់ Rashford នៅថ្ងៃទី 0៣ ខែកុម្ភៈ នេះ ខណៈយោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំរូបនេះ បានព្រមព្រៀងចូលរួមជាមួយ Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ៦ ខែ អមជាមួយជម្រើសទិញផ្ដាច់ពី Manchester United ក្នុងតម្លៃ ៤០ លានផោន ឬប្រមាណជា (៤៩.២ លានដុល្លារអាមេរិក)៕