មជ្ឈមណ្ឌលជំនួយ
ការប្រកួតចុងក្រោយក្នុងពូល D របស់ក្រុមបាល់ទាត់ក្នុងសាល LUCKY FC ក្នុងពានរង្វាន់ ជើងឯករាជធានីភ្នំពេញ

ពានរង្វាន់បាល់ទាត់ក្នុងសាល “ជើងឯករាជធានីភ្នំពេញ” បានឈានដល់សប្ដាហ៍ទី៦ ដែលជាប្រកួតចុងក្រោយក្នុងពូល C និង D ដើម្បីរកក្រុមដែលឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ខណៈក្រុម LUCKY FC នឹងត្រូវជួបក្រុម NEW LIFE FC ក្នុងការប្រកួតចុងក្រោយនេះនាថ្ងៃ ពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នាទីលានបាល់ទាត់ក្នុងសាល RITHY JESDA ARENA ។
គួរបញ្ជាក់ផងថា ឆ្លងកាត់ ២ប្រកួតកន្លងទៅក្រុម LUCKY FC បានយកឈ្នះទាំង ២ប្រកួត មាន ៦ពិន្ទុពេញឈរនៅលេខរៀងទី១ ក្នុងពូល D បានឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ទោះបីនៅសល់ ១ប្រកួតស្អែកនេះ៕