
https://www.facebook.com/lkfutsalclub ព្រះខ័នរាជស្វាយរៀង នាំចូលខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Breno Caetano អាយុ២៧ឆ្នាំ កម្ពស់ ១.៧៧ម៉ែត្រ មកកពីក្លិប Centro Atlético Fénix នៃលីគលំដាប់ទី២ ប្រទេសអ៊ុយរូហ្គាយ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះមានបទពិសោធច្រើននៅប្រទេសប្រេស៊ីល និងអ៊ុយរូហ្គាយ។ ចន្លោះឆ្នាំ២០១៧ ដល់២០២០ រូបគេលេងនៅក្រុម Centro Atlético Fénix និងចាប់ពីឆ្នាំ២០២០ ដល់២០២៣ លេងឲ្យក្លិបជាច្រើននៅប្រទេសប្រេស៊ីល ហើយបានវិលត្រឡប់ទៅក្លិប Centro Atlético Fénix រដូវកាល២០២៣-២៤ មុនពេលចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង។
ការនាំចូលខ្សែប្រយុទ្ធស្លាបថ្មីរបស់ព្រះខ័នរាជស្វាយរៀងដើម្បីពង្រឹងក្រុមកាន់តែខ្លាំងសម្រាប់ការប្រកួតពានរង្វាន់អាស៊ីកម្រិតទី៣ AFC Challenge League ជាមួយក្រុមខ្លាំង មីយ៉ាន់ម៉ា Shan United នៅវគ្គ៨ក្រុមចុងក្រោយ ជើងទី១ នាថ្ងៃទី៦ ខែមីនា នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងជើងទី២ ថ្ងៃទី១៣ ខែមីនា នៅប្រទេសមីយ៉ាន់ម៉ា។
វត្តមានកីឡាករ Breno Caetano ក៏ជំនួសកីឡាករសញ្ជាតិប្រេស៊ីល Pablo Augusto ដែលមានបញ្ហារបួសជាច្រើនសប្តាហ៍មកហើយ៕