
https://www.facebook.com/lkfutsalclub នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះ ក្រុម Real Betis បានបើកទ្វាកីឡដ្ឋាន Benito Villamarin របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Real Sociedad នៅក្នុងការប្រកួតសប្តាហ៍ទី ២៤ នៃក្របខណ្ឌ La Liga របស់ អេស្ប៉ាញ។
ជាការពិតណាស់ នៅក្នុងការប្រកួតនោះ ខាងក្រុមម្ចាស់ផ្ទះ Real Betis ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុម Real Sociedad ក្នុងលទ្ធផល ៣ ទល់នឹង ០ ខណៈដែល ៣ គ្រាប់នោះ គឺរកបានដោយ Antony មួយគ្រាប់ និងកីឡាករ Marc Roca ២ គ្រាប់។
គួរបញ្ជាក់ថា Real Betis បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៨ នៃតារាងចំណាត់ថ្នាក់ La Liga ក្រោយឆ្លងកាត់ ២៤ ប្រកួត ពួកគេឈ្នះ ៨ ស្មើ ៨ និងចាញ់ ៨ មាន ៣២ ពិន្ទុ ចំណែកក្រុម Real Sociedad វិញ កំពុងឈរនៅលេខរៀងទី ១១ ក្រោយឆ្លងកាត់ ២៤ ប្រកួតដូចគ្នា ពួកគេឈ្នះ ៩ ស្មើ ៤ និងចាញ់ ១១ មាន ៣១ ពិន្ទុ។