
https://www.facebook.com/lkfutsalclubនាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ពុធ ទី ២៦ នេះ ក្រុមអ្នកមានបុណ្យ FC Barcelona បានបើកទ្វាកីឡដ្ឋាន Estadi Olimpic Lluis Companys របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Atletico Madrid នៅក្នុងការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa del Rey។
ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមខ្លាំងទាំង ២ គឺពិតជាតានតឹងមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានត្រឹមស្មើគ្នាក្នុងលទ្ធផល ៤ ទល់នឹង ៤ ប៉ុណ្ណោះ ខណៈដែល ៤ គ្រាប់ របស់ Barca គឺរកបានដោយ Pedri, Pau Cubarsi, Inigo Martinez និង Robert Lewandowski ចំណែក ៤ គ្រាប់របស់ At Madrid វិញ គឺរកបានដោយ Julian Alvarez, Antoine Griezmann, Marcos Llorente និង Alexander Sorloth។
គួរបញ្ជាក់ថា ការប្រកួតជើងទី ២ ដែលជាការប្រកួតកាត់សេចក្តី ដើម្បីសម្រេចថាក្រុមណានឹងឡើងទៅ កាន់វគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ៣ ខែ មេសា៕