
https://www.facebook.com/lkfutsalclub គ្រូបង្វឹក Arsenal លោក Mikel Arteta បាននិយាយថា ក្រុមរបស់លោកនឹងមិនផ្លាស់ប្តូរគំនិតវិជ្ជមានក្នុងការប្រជែងជើងឯក Premier League ទេ ទោះជាក្រុមរបស់លោក បានត្រឹមលទ្ធផលស្មើគ្នា ០-០ ក្នុងការប្រកួតទល់នឹង Nottingham Forest កាលពីយប់មិញក្តី។
Arsenal មានការការពារច្រើននិងអាចរក្សាសំណាញ់ទីមិនអោយក្រុមម្ចាស់ផ្ទះ Nottingham Forest ស៊ុតបានសម្រេច ប៉ុន្តែពួកគេក៏មិនអាចមានឱកាសវាយលុកស្វែងរកគ្រាប់បាល់ពីសំណាញ់ទីរបស់ក្រុមគូប្រជែងបាននោះដែរ ដែលធ្វើអោយការប្រកួតមួយនេះគ្មានគ្រាប់បាល់កើតឡើងទេ។
ទោះជាក្រុមកំពុងមានបញ្ហា ហើយក្តីរំពឹងក្នុងការប្រជែងជើងឯក Premier League កាន់តែថមថយមួយជំហានទៀត ប៉ុន្តែ គ្រូបង្វឹក Arsenal លោក Mikel Arteta នៅតែអះអាងពីការរក្សាភាពវិជ្ជមានរបស់ក្រុម និងថា លោកមិនបោះបង់ក្តីសង្ឃឹមនោះទេ។
Arsenal នៅតែឈរលេខ២ដដែល មាន ៥៤ពិន្ទុ បង្កើនគម្លាតពីក្រុមកំពូលតារាង Liverpool ១៣ពិន្ទុ តែ Arsenal លេងយឺតជាង១ប្រកួត។ រីឯ Nottingham Forest នៅលេខ៣ មាន ៤៨ពិន្ទុ៕