
https://lucky1uwin.com/?rc=LK1UMRP1&&action=register ការប្រកួត៩០នាទីពេញនៅកីឡដ្ឋានខេត្តស្វាយរៀង នាល្ងាចថ្ងៃអាទិត្យ ទី៩ ខែមីនា វិសាខា បានបង្ហាញសមត្ថភាពគួរឲ្យចាប់អារម្មណ៍តាមរយៈទម្រង់វាយសម្រុក និងប្រយុទ្ធដ៏គ្រោះថ្នាក់។ ពួកគេបានបង្កើតឱកាសស៊ុតសំដៅសំណាញ់ទីរបស់ព្រះខ័នរាជស្វាយរៀងជាញឹកញាប់ ប៉ុន្តែត្រូវបានអ្នកចាំទី វីរះ ដារ៉ា បានជួយសង្គ្រោះជាញឹកញាប់។
យ៉ាងណានៅនាទី១៩ អ្នកចាំទី វីរះ ដារ៉ា លោតចាប់បាល់របូតធ្លាក់ចេញពីដៃជាហេតុធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Ramon ស៊ុតចូលនាំមុខ ០-១ ប៉ុន្តែរំលងបានប្រមាណ៤នាទីប៉ុណ្ណោះ ព្រះខ័នរាជស្វាយរៀងតាមស្មើ ១-១ តាមរយៈការស៊ុតពិន័យ១១ម៉ែត្របានសម្រេចដោយកីឡាករប្រេស៊ីល Matheus នៅនាទី២៣។
នៅវគ្គទី២ វិសាខា នៅតែបង្ហាញគុណភាពលេងយ៉ាងល្អ រហូត រកបានគ្រាប់បាល់ជ័យជម្នះ ដោយខ្សែបម្រើការពារ ឡេង ណូរ៉ា ស៊ុតទៅប៉ះជើងខ្សែការពាររបស់ ព្រះខ័នរាជស្វាយរៀង ហើយដាច់ចង្កេះអ្នកចាំទី និងប៉ះជើង វីរះ ដារ៉ា បន្តិចធ្វើឲ្យបាល់ចូលទីបានសម្រេច។
នៅថ្ងៃជាមួយគ្នានេះ ម្ចាស់ផ្ទះភ្នំពេញក្រោន បានប្រើពេល៩១នាទីទើបអាចបំបែកភាពជាប់គាំង និងបង្កើតភាពសប្បាយរីករាយដោយខ្សែប្រយុទ្ធសញ្ជាតិហ្វីលីពីន Gayoso ដើម្បីឲ្យម្ចាស់ផ្ទះទទួលបាន៣ពិន្ទុបន្ថែម។
តាមរយៈលទ្ធផលនេះបានធ្វើឲ្យការប្រជែងជើងឯកកាន់តែតឹងតែងដោយក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀងនាំមុខ ភ្នំពេញក្រោនតែ១ពិន្ទុប៉ុណ្ណោះ ហើយ វិសាខា កាន់តែមានទំនុកចិត្តក្នុងការឆ្ពោះទៅរកការប្រកួតប្រជែងជាមួយក្រុមខាងលើទាំងពីរ។