មជ្ឈមណ្ឌលជំនួយ
ផ្លូវការ! ទីបំផុតរកឃើញក្រុម ដែលឡើងទៅជួបគ្នានៅវគ្គ ៨ ក្រុមពាន UCL ហើយ

បន្ទាប់ពីការប្រកួតជម្រុះយ៉ាងស្វិតស្វាញនៅក្នុងការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយកន្លងទៅ ទីបំផុតរកឃើញក្រុម ដែលបានទទួលកៅអីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយជាផ្លូវការហើយ។
ក្រុមទាំង ៨ ដែលបានឡើងមកកាន់វគ្គ ៨ ក្រុមនេះ រួមមាន Arsenal, Real Madrid, Paris Saint-Germain, Aston Villa, Barcelona, Borussia Dortmund, Bayern Munich និង Inter Milan។
ក្នុងនោះ Arsenal នឹងត្រូវជួប Real Madrid, PSG នឹងត្រូវជួប Aston Villa, Barcelona នឹងត្រូវជួប Borussia Dortmund និងចុងក្រោយ Bayern Munich ត្រូវជួប Inter Milan។
គួរបញ្ជាក់ថា ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ នឹងប្រកួតជើងទី ១ នៅថ្ងៃទី ៨ ខែ មេសា។ ចំណែកការប្រកួតជើងទី ២ នឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែ មេសា៕