មជ្ឈមណ្ឌលជំនួយ
Liverpool ក្លាយជាក្រុមទី ២ បន្ទាប់ពី Man United ឈ្នះពានលីគអង់គ្លេស ២០ សម័យ

Liverpool បានក្លាយជាជើងឯក Premier League រដូវកាល ២០២៤-២០២៥ ជាផ្លូវការ ខណៈនេះជាការឈ្នះជើងឯកលើកទី ២០ នៅក្នុងប្រវត្តិសាស្ត្រក្លិប។
ចំពោះការឈ្នះពានលីគកំពូល អង់គ្លេស រដូវកាលនេះមួយទៀត បានធ្វើឱ្យ Liverpool ក្លាយជាក្រុមជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ អង់គ្លេស បន្ទាប់ពី Manchester United ដោយពួកគេឈ្នះពាននេះចំនួន ២០ លើកស្មើគ្នា ខណៈស្ថិតិនេះបានធ្វើឱ្យក្រុមទាំង ២ ក្លាយជាក្រុម ដែលឈ្នះពានលីគកំពូល អង់គ្លេស ច្រើនជាងគេបំផុត។
គួរដឹងថា ដ្បិតនៅសល់ ៤ ប្រកួតទៀតសម្រាប់ការប្រកួតប្រជែងក្នុងរដូវកាលនេះ ប៉ុន្តែ Liverpool បានឈ្នះជើងឯក Premier League រដូវកាលនេះហើយ បន្ទាប់ពីពួកគេយកឈ្នះលើក្រុម Tottenham Hotspur កាលពីយប់ថ្ងៃ អាទិត្យ ទី ២៧ ម្សិលមិញក្នុងលទ្ធផល ៥-១ ដែលធ្វើឱ្យពួកគេមានពិន្ទុវ៉ាដាច់ក្រុមលេខ ២ Arsenal ដល់ទៅ ១៥ ពិន្ទុ។