មជ្ឈមណ្ឌលជំនួយ
Real Madrid សម្រេចចិត្តដាក់លក់ខ្សែប្រយុទ្ធឆ្នើមម្នាក់នៅរដូវក្តៅនេះ

ក្លិបអធិរាជស Real Madrid បានសម្រេចចិត្តរួចរាល់ក្នុងការដាក់លក់ Rodrygo នៅចុងបញ្ចប់រដូវកាលនេះ។
ក្នុងរដូវកាល ២០២៤-២០២៥ នេះ Rodrygo នៅតែជាកីឡាករក្នុងជម្រើសដំបូងរបស់អ្នកចាត់ការលោក Carlo Ancelotti ប៉ុន្តែរូបគេហាក់ពុំសូវលេចធ្លោរខ្លាំងដូចរដូវកាលមុនៗនោះទេ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិ បារាំង Kylian Mbappe មកដល់។
យោងតាមការចុះផ្សាយដោយសារព័ត៌មាន El Chiringuito ដែលដកស្រង់បន្តចេញពីអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Real Madrid បានត្រៀមរួចរាល់ហើយ ដើម្បីដាក់លក់ Rodrygo នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ប្រសិនបើមានក្លិបណាមួយហ៊ានផ្តល់សំណើសមស្របសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល វ័យ ២៤ ឆ្នាំរូបនេះ។
សូមបញ្ជាក់ថា Rodrygo គឺនៅសល់កិច្ចសន្យារយៈពេល ៣ ឆ្នាំទៀត ជាមួយក្រុមអធិរាជស ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៨៕