មជ្ឈមណ្ឌលជំនួយ
Liverpool ចង់បានខ្សែការពារស្លាបស្តាំនៅ Bundesliga ម្នាក់មកជំនួស Arnold

ក្លិបហង្សក្រហម Liverpool កំពុងពិចារណាចង់បានខ្សែការពារស្លាបស្តាំ Jeremie Frimpong មកជំនួសកន្លែង Trent-Alexander Arnold។
កាលពីពេលថ្មីៗនេះ Arnold បានប្រកាសជាផ្លូវការ នឹងចាកចេញពី Liverpool នៅចុងបញ្ចប់រដូវកាលនេះ ខណៈអនាគតរបស់គេ ត្រូវបានគេជឿជាក់ថា នឹងចូលរួមជាមួយក្រុមអធិរាជស Real Madrid ដោយគ្មានតម្លៃខ្លួន។
យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Liverpool កំពុងពិចារណាយក Jeremie Frimpong មកជំនួស Arnold។
ប្រភពដដែលបានបន្ថែមថា ខ្សែការពារស្លាបស្តាំរបស់ Bayer Leverkusen រូបនេះមានតម្លៃខ្លួនផ្តាច់កិច្ចសន្យានៅរដូវក្តៅនេះចំនួន ៣៩ លានដុល្លារអាមេរិក។ ដោយឡែក Liverpool វិញ បានយល់ដឹងយ៉ាងច្បាស់អំពីកិច្ចសន្យានេះ ហើយឥឡូវនេះថ្នាក់លើក្លិបកំពុងពិភាក្សាគ្នាអំពីការយកខ្សែការពារសញ្ជាតិ ហូល្លង់ វ័យ ២៤ ឆ្នាំរូបនេះមកជំនួស Arnold៕