Paragraph: ខ្សែប្រយុទ្ធរបស់ Inter Miami កីឡាករ Lionel Messi កំពុងតាមពីក្រោយចំនួនគ្រាប់បាល់ hat-trick ជាមួយគូប្រជែង Cristiano Ronaldo ខណៈបច្ចុប្បន្ន Messi មានគម្លាតគ្រាប់ hat-trick តិចជាង Ronaldo ចំនួន ៦ លើក។
រវាង Messi និង Ronaldo ដ្បិតបច្ចុប្បន្នមានវ័យជ្រែងខ្លាំងទៅហើយ ប៉ុន្តែអ្នកទាំង ២ នៅតែបន្តប្រជែងគ្នានៅលើ សមរភូមិវាលស្មៅ ទាំងគ្រាប់បាល់ និងកំណត់ត្រាផ្សេងៗ។ ថ្មីៗនេះ Messi បានរកគ្រាប់បាល់ hat-trick លើកទី ៦០ នៅក្នុងអាជីពរបស់ខ្លួន អំឡុងការប្រកួត ដែលកីឡាករបានស៊ុតបញ្ចូលទី ៣ គ្រាប់ ជួយឱ្យ Inter Miami យកឈ្នះលើក្រុម Nashville ៥-២ ក្នុងការប្រកួតលីគកំពូល អាមេរិក MLS កាលពីថ្ងៃ អាទិត្យ ទី ១៥ ខែ តុលា កន្លងទៅ។
ជាមួយនឹងការរកបានគ្រាប់បាល់ hat-trick លើកទី ៦០ របស់ Messi បានធ្វើឱ្យគេចាប់អារម្មណ៍អំពីស្ថិតិរបស់គាត់ ដោយយកទៅប្រៀបធៀបជាមួយខ្សែប្រយុទ្ធ Al-Nassr កីឡាករ Cristiano Ronaldo។ យ៉ាងណា ខ្សែប្រយុទ្ធជម្រើសជាតិ អាហ្សង់ទីន វ័យ ៣៨ ឆ្នាំ គឺត្រូវការចំនួន ៦ លើកទៀត ដើម្បីអាចតាមស្មើនឹងគូប្រជែងរបស់គាត់ Ronaldo ដោយបច្ចុប្បន្នខ្សែប្រយុទ្ធម្ចាស់ពាន Ballon d’Or ៥ សម័យរូបនេះ មានគ្រាប់ hat-trick ច្រើនជាងគេបំផុតក្នុងលោកសម្រាប់សតវត្សទី ២១ គឺចំនួន ៦៦ ដង។



