មជ្ឈមណ្ឌលជំនួយ
ព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង ស្មើពិន្ទុ អង្គរថាយហ្គឺរ នាំមុខ ភ្នំពេញក្រោន ៣ ពិន្ទុ
ក្លិបព្រះខ័នរាជស្វាយរៀង បានបង្កើនពិន្ទុនាំមុខគូប្រជែងភ្នំពេញក្រោន បន្ទាប់ពីបានយកឈ្នះ គិរីវង់សុខសែនជ័យ ដោយលទ្ធផល ២-១ សម្រាប់ការប្រកួតសប្តាហ៍ទី១១ នៃលីគបាល់ទាត់កំពូលកម្ពុជា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ឆ្លងកាត់ ៨ ប្រកួត ព្រះខ័នរាជស្វាយរៀង ឈ្នះ ៧ និងចាញ់ ១ រកបាន ២១ ពិន្ទុ កំពុងឈរលើកំពូលតារាង។ ជាមួយគ្នានេះ ក្រុមអង្គរថាយហ្គឺរ ក៏បង្កការចាប់អារម្មណ៍ដែរដោយបានឈរលេខ២ ដោយមាន ២១ ពិន្ទុស្មើ នឹងព្រះខ័នរាជស្វាយរៀង ដែរ ប៉ុន្តែពួកគេបានប្រកួត ៩ លើក គឺឈ្នះ ៧ និងចាញ់ ២។
ចំណែក ភ្នំពេញក្រោន ស្ថិតនៅលេខ ៣ ដោយមាន ១៨ ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៨ ប្រកួត គឺ ឈ្នះ ៥ និងស្មើ ៣ ដោយមិនទាន់ស្គាល់បរាជ័យឡើយ។ ពួកគេបានប្រកួត ៨ លើកដូច ព្រះខ័នរាជស្វាយរៀង ប៉ុន្តែតាមពីក្រោយ ៣ ពិន្ទុ។



