
បរទេស៖ នាយប់រំលងអាធ្រាត្រឈានចួលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ Leganes បានបើកទ្វាកីឡាដ្ឋាន Estadio Municipal de Butarque របស់ខ្លួន ទទួលក្រុមភ្ញៀវ Real Madrid នៅក្នុងការប្រកួតសប្ដាហ៍ទី ១៤ នៃក្របខណ្ឌ La Liga របស់ អេស្ប៉ាញ។
ជាការពិតណាស់ នៅក្នុងការប្រកួត ក្រុមភ្ញៀវ Real Madrid ពិតជាធ្វើបានល្អមែនដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេទទួលបានជ័យជំនះទៅលើក្រុមម្ចាស់ផ្ទះ Leganes ៣ ទល់នឹង ០។
ក្នុងនោះ ៣ គ្រាប់របស់ Real Madrid គឹរកបានដោយ Kylian Mbappe នៅនាទីទី ៤៣, Federico Valverde នៅនាទីទី ៦៦ និង Jude Bellingham នៅនាទីទី ៨៥។
គួរបញ្ជាក់ផងថា Real Madrid បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ២ ក្នុងតារាងចំណាត់ថ្នាក់ La Liga ក្រោយឆ្លងកាត់ ១៣ ប្រកួតកន្លងមក ពួកគេឈ្នះ ៩ ស្មើ ៣ និងចាញ់ ១ មាន ៣០ ពិន្ទុ ដោយឡែកក្រុម Leganes វិញ កំពុងឈរនៅលេខរៀងទី ១៤ ក្រោយឆ្លងកាត់ ១៤ ប្រកួត ឈ្នះ ៣ ស្មើ ៥ និងចាញ់ ៦ មាន ១៤ ពិន្ទុក្នុងដៃ។