
https://www.facebook.com/mcpololk :កាលពីយប់មិញនេះក្រុម បិសាចក្រហម Manchester United បានបើកទ្វាកីឡាដ្ឋាន Old Trafford របស់ខ្លួនក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Ruben Amorim ទទួលស្វាគមន៍ក្រុមភ្ញៀវ Bodo/Glimt ដែលមកពីលីគប្រទេស ន័រវែស នៅក្នុងការប្រកួតពានរង្វាន់ UEFA Europa League។
ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្ដែចុងក្រោយនៅតែក្រុមម្ចាស់ផ្ទះ Man UTD ធ្វើបានល្អជាងរហូតបានយកឈ្នះលើក្រុមភ្ញៀវ Bodo/Glimt ក្នុងលទ្ធផល ៣ ទល់នឹង ២។
ក្នុងចំណោម ៣គ្រាប់របស់ Man UTD គឺរកបានដោយ Alejandro Garnacho នៅនាទីទី ១ និង Rasmus Hojlund រកបាន ២គ្រាប់បន្ថែមទៀត នៅនាទីទី ៤៥ និង នាទីទី៥០ ដែលជាគ្រាប់បាល់ចុងក្រោយ ក៏ដូចជាគ្រាប់ជ័យជម្នះក្នុងការប្រកួតសម្រាប់ក្រុម Man UTD។
គួរបញ្ជាក់ផងថា តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យ Manchester United ឡើងមកឈរលេខរៀងទី ១២ ក្នុងតារាងចំណាត់ថ្នាក់ UEL ក្រោយឆ្លងកាត់ ៥ប្រកួតកន្លងមក ពួកគេឈ្នះ ២ និងស្មើ ៣ មាន ៩ពិន្ទុ៕