អស់ទាស់! គ្រាប់ទី ១ Vinicius បញ្ជូនឱ្យ Mbappe ស៊ុតមួយគ្រាប់ល្អដូចផ្កា ខណៈ R.Madrid លត់ Pachuca ៣-០ លើកពាន FIFA Intercontinental

https://www.facebook.com/lkfutsalclub នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រុមអធិរាជស Real Madrid បានជួបតទល់គ្នាជាមួយក្រុម Pachuca របស់ប្រទេស ម៉ិកស៊ិក នៅកីឡដ្ឋាន Lusail Stadium ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ FIFA Intercontinental Cup។
ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើក្រុម Real Madrid ពិតជាធ្វើបានល្អមែនទែនដោយបានយកឈ្នះលើក្រុម Pachuca ក្នុងលទ្ធផល ៣ ទល់នឹង ០។
ក្នុងនោះ ៣គ្រាប់របស់ Real Madrid គឺរកបានដោយ Kylian Mbappe នៅនាទីទី ៣៧ Rodrygo នៅនាទីទី ៥៣ និងមួយគ្រាប់ទៀតរកបានដោយ Vinicius Jr. តាមរយៈបាល់ពិន័យ ១១ម៉ែត្រននៅនាទីទី ៨៤។
គួរបញ្ជាក់ផងថា ក្រោយជ័យជម្នះដ៏ធំធេងមួយនេះ បានធ្វើឲ្យ Real Madrid ក្លាយជាម្ចាស់ពាន FIFA Intercontinental Cup ជាផ្លូវការហើយ ដែលនេះគឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ដក្លិប៕