ក្លិបក៏ចង់បាន កីឡាករក៏ចង់ទៅ តែឥឡូវ R.Madrid កំពុងជាប់គាំងរឿងផ្ទេរ Arnold ដោយសារ Liverpool លេងមួយក្បាច់នេះ

https://www.facebook.com/lkfutsalclub ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា បានដាក់សំណើទៅ Liverpool ជាទំហំទឹកប្រាក់ចំនួន ២០ លានផោន ឬប្រមាណជា (២៥ លានដុល្លារអាមេរិក) ដើម្បីបញ្ចុះបញ្ចូលឲ្យក្លិបយក្សប្រចាំ Premier League ផ្ទេរខ្សែការពារស្លាបស្ដាំ Trent Alexander-Arnold មកឲ្យខ្លួននៅទីផ្សារដោះដូរកីឡាករខែមករា ប៉ុន្តែចុងក្រោយសំណើនេះត្រូវបានបដិសេធដោយមេធំរបស់ក្រុម ហង្សក្រហមភ្លាមៗ។
ក្លិប Liverpool គឺមិនមានបំណងក្នុងការលក់ខ្សែការពារស្លាបស្ដាំសញ្ជាតិ អង់គ្លេសវ័យ ២៦ឆ្នាំរូបនេះចេញទេ ដោយសារពួកគេមានមហិច្ចតាធំចង់ឈ្នះពាន Premier League និង Champions League នៅរដូវកាលនេះ ហើយពួកគេនឹងព្យាយាមដល់ដំណាក់កាលចុងក្រោយ ដើម្បីបញ្ចុះបញ្ចូល Arnold ឲ្យស្នាក់នៅជាមួយពួកគេក្នុងកិច្ចសន្យារយៈពេលវែងបន្តទៀត៕