ពិតជាខ្លាំងមែន ស៊ុតបញ្ចូលទីទៅលើក្រុមខ្លាំងដល់ទៅ ១០គ្រាប់ហើយមិនរបូតសម្បីតែ ១គ្រាប់

https://www.facebook.com/lkfutsalclubm/lkfutsalclub កាលពីល្ងាចថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៥ នាទីលានបាល់ទាត់ក្នុងសាល RITHY JESDA ARENA ក្រុមបាល់ទាត់ក្នុងសាល LUCKY FC ពិតជាធ្វើបានល្អខ្លាំងមែនទែនសម្រាប់ការប្រកួតទី២ របស់ពូកគេនៅក្នុងពានរង្វាន់ "ជើងឯករាជធានីភ្នំពេញ" លើកទី១ ឆ្នាំ២០២៤ ដោយបានយកឈ្នះក្រុមខ្លាំង OV MAL FC ក្នុងលទ្ធផល ១០ ទល់នឹង ០ រក្សាសំណាញ់ទីរបស់ខ្លួនមិនឲ្យ OV MAL FC ស៊ុតបញ្ចូលទីបាន។
គួរបញ្ជាក់ផងថា តាមរយៈជ័យជម្នះខាងលើបានធ្វើឲ្យ ក្រុម LUCKY FC បន្តឈរនៅកំពូលតារាងពូល D ក្រោយឆ្លងកាត់ ២ប្រកួតកន្លងមក ឈ្នះ២ ចាញ់០ និងស្មើ ០ មាន ៦ពិន្ទុពេញ៕