មិនត្រឹមតែជួយក្រុមឲ្យទទួលបានជ័យជម្នះ តែកីឡាកររូបនេះបានបង្កើតកំណត់ត្រាថ្មីសម្រាប់ខ្លួនឯងថែមទៀតផង

https://www.facebook.com/lkfutsalclubកាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៥កន្លងទៅក្រុមបាល់ទាត់ក្នុងសាល LUCKY FC បានយកឈ្នះក្រុម SENA ANGKOR UNITED ក្នុងលទ្ធផល ៤២ ទល់នឹង ៣ ក្នុងនុងជម្រើសជើងឯកមីហឹរសេអ៊ូលហ្វូតសាលលីគ ឆ្នាំ២០២៤/២៥។
ក្នុងចំណោមគ្រាប់បាល់ទាំង ៤២ របស់ក្រុម LUCKY FC ក្នុងនោះកីឡាករ កែវ សុចិត្រា បានស៊ុតបញ្ចូលទីដល់ទៅ ២០គ្រាប់ ដែលបានបំបែកកំណត់ត្រាផ្ទាល់ខ្លួន និងក្នុងពានរង្វាន់ជាកីឡាករដែលអាចរកគ្រាប់បាល់បាន ២០គ្រាប់ក្នុង ១ប្រកួតផងដែលគិតត្រឹមសប្ដាហ៍ទី ៨នេះ។