ព្រះខ័នរាជស្វាយរៀង ឡើងឈរកំពូលតារាងបណ្តោះអាសន្ន ភ្នំពេញក្រោនបានត្រឹមស្មើ អង្គរថាយហ្គឺរ

https://www.facebook.com/lkfutsalclubក្លិបព្រះខ័នរាជស្វាយរៀងឡើងកំពូលជាលើកដំបូងក្នុងសប្ដាហ៍ទី២១ នៃការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ក្រោយពីប្រកួតឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុ លទ្ធផល ៣ទល់១ នាកីឡដ្ឋានឡាយហ្វ ខណៈដែលភ្នំពេញក្រោនបានត្រឹមស្មើម្ចាស់ផ្ទះអង្គរថាយហ្គឺរ ១ទល់១ នាកីឡដ្ឋាន អាគីហ៊ីរ៉ូ កាតូ កាលពីយប់មិញផងដែរ។
បន្ទាប់ពីបានយកឈ្នះឡាយហ្វ ធ្វើឱ្យព្រះខ័នរាជស្វាយរៀងមាន ៤៩ពិន្ទុ លើសភ្នំពេញក្រោនត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ក្រោយពីភ្នំពេញក្រោនភ្លាត់ស្មើរជាមួយអង្គរថាយហ្គឺរ បានត្រឹម១ពិន្ទុ ធ្លាក់មកលេខ២ ជាលើកដំបូងផងដែរ៕