
https://www.facebook.com/lkfutsalclubនាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ កុម្ភៈ នេះ ក្រុមអធិរាជស Real Madrid បានបើកទ្វាកីឡដ្ឋាន Santiago Bernabeu របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester City នៅក្នុងការប្រកួត Playoff ជើងទី ២ ដើម្បីដណ្តើមកៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League។
ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមខ្លាំងទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុម ម្ចាស់ផ្ទះ Real Madrid នៅតែធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបាន ទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Manchester City ក្នុងលទ្ធផល ៣ ទល់នឹង ១។
ក្នុងនោះ ៣ គ្រាប់របស់ Real Madrid គឺរកបានដោយ Kylian Mbappe ទាំង ៣ គ្រាប់ ដែល ស៊ុតបញ្ចូលទីនៅនាទីទី ៤, ៣៣ និង ៦១ ចំណែក ១ គ្រាប់របស់ Man City វិញ គឺរកបានដោយ កីឡាករ Nico Gonzalez នៅនាទីទី ៩០+២។
គួរបញ្ជាក់ថា Real Madrid គឺបានកក់កៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមពាន UCL ជាផ្លូវការហើយ បន្ទាប់ពីបូកសរុបការប្រកួតទាំង ២ ជើង គឺពួកគេបានយកឈ្នះលើក្រុមមេឃខៀវក្នុងលទ្ធផល ៥ ទល់ នឹង ៣។