អបអរសាទរដល់ក្រុមបាល់ទាត់ក្នុងសាល LUCKY FC ដែលបានឡើងទៅកាន់វគ្គ ៤ក្រុមចុងក្រោយ

https://www.facebook.com/lkfutsalclub កាលពីយប់ម្សិលមិញនេះក្រុមបាល់ទាត់ក្នុងសាល LUCKY FC បានយកឈ្នះទៅលើក្រុម EAGLE FT ក្នុងវគ្គ ៨ក្រុមចុងក្រោយក្នុងពានរង្វាន់ "ជើងឯករាជធានីភ្នំពេញ" លើកទី១ ឆ្នាំ២០២៤ ក្នុងលទ្ទផល ៦ ទល់នឹង ១ នាទីលានបាល់ទាត់ក្នុងសាល RITHY JESDA ARENA។
សម្រាប់ពានរង្វាន់ប្រចាំរាជធានីខាងលើបានរកឃើញក្រុមទាំង ៤ ដែលនឹងត្រូវប៉ះគ្នាក្នុងវគ្កពាក់កណ្តាលផ្ដាច់ព្រ័ត្រហើយ ដោយក្នុងនោះមានក្រុម MIHEL SEOUL YG, C-LIGHT STAR FC, THE PEANUT FT និងក្រុម LUCKY FC៕