អុញនោះ! ក្រោយធ្លាក់ចេញពីពាន FA CUP លោក Amorim ថា គោលដៅ Man UTD គឺ ចង់ឈ្នះពានរង្វាន់ធំមួយនេះ

អ្នកចាត់ការទូទៅក្លិប Manchester United លោក Ruben Amorim បានលើក ឡើងថា គោលដៅធំរបស់លោកជាមួយក្រុមបិសាចក្រហម គឺ ការឈ្នះពានរង្វាន់ Premier League។
ជាការពិតណាស់ លោក Amorim បានលើកឡើងបែបនេះ បន្ទាប់ពីកាលពីយប់មិញ Man UTD បានធ្លាក់ចេញពីពានរង្វាន់ FA CUP ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ Fulham ដោយ បាល់ប៉េណាល់ទីកាត់សេចក្ដី ខណៈ ក្រោយចប់ការប្រកួតអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ខាងលើ ត្រូវ ថ្មោងខ្លាំងមែនទែនពីសំណាក់អ្នកគាំទ្រ។
យ៉ាងណាមិញ ទាក់ទងនឹងរឿងខាងលើ លោក Amorim បាននិយាយថា៖ “គោលដៅធំ គឺ ការឈ្នះពានរង្វាន់ Premier League។ ខ្ញុំមិនដឹងថាវាត្រូវប្រើ ពេលវេលាយូរប៉ុណ្ណាទើបយើងអាចធ្វើបាននោះទេ ប៉ុន្តែ នេះជាគោលដៅរបស់ពួក យើង មានបញ្ហាអ្វីក៏ដោយ យើងនឹងបន្តដំណើរទៅមុខ”៕