
https://lucky1uwin.com/?rc=LK1UMRP1&&action=register សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការអំពីភាពស្អាតស្អំរបស់អ្នកចាំទី វីរះ ដារ៉ា របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងព្រះខ័នរាជស្វាយរៀង។
ក្នុងការប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរី កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ពានរង្វាន់ ASEAN Championship Mitsubishi Electric Cup នៅទីលាននៃកីឡដ្ឋានជាតិសិង្ហបុរី (National Stadium) នៅដើមវគ្គទី១ ត្រូវបានម្ចាស់ផ្ទះសិង្ហបុរីស៊ុតចូល២គ្រាប់ក្នុងរយៈពេលមួយខ្លី ហើយជាកំហុសនៅតំបន់អ្នកចាំទី និងខ្សែការពារ ដែលពេលនោះមានអ្នកគាំទ្រជាច្រើនបានលើកឡើងពីការកំណត់គ្រាប់បាល់ទុកមុន។
យ៉ាងណាតាមរយៈការស៊ើបអង្កេតយ៉ាងម៉ត់ចត់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមិនបានរកឃើញអ្វីដែលជាប់ពាក់ព័ន្ធនឹងការកំណត់លទ្ធផលទុកមុន ឬលក់គ្រាប់បាល់ឡើយ។ ផ្ទុយទៅវិញ នោះគឺជាកំហុសបច្ចេកទេសនៃការលេងនៅលើទីលាន ដោយអចេតនាប៉ុណ្ណោះ។ ដូច្នេះរាល់ករណីមន្ទិលសង្ស័យទាំងឡាយណាដែលកើតមានឡើងអំឡុងពេលដំណើរការប្រកួត សហព័ន្ធកីឡាកីឡាបាល់ទាត់កម្ពុជានៅបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីរក្សាបាននូវសុចរិតភាពនៅក្នុងវិស័យបាល់ទាត់កម្ពុជា៕