
https://lucky1uwin.com/?rc=LK1UMRP1&&action=register គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក Josep Muñoz បានសរសើរចំណូលថ្មី Breno Caetano បង្ហាញសមត្ថភាពបានយ៉ាងល្អ បើទោះបីជាទើបលេងផ្លូវការជាលើកដំបូងជាមួយក្រុម។
នៅក្នុងពេលដែលព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះដោយលទ្ធផល ៦-២ ទៅលើក្រុមភ្ញៀវ Shan United នាយប់ថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ ក្នុងជើងទី១ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ AFC Challenge League នៅពហុកីឡដ្ឋានជាតិមរតកតេជោ កីឡាករ Breno Caetano ត្រូវបានគ្រូបង្វឹកដាក់ឲ្យលេងជម្រើស១១នាក់ដំបូងរហូតដល់ចប់ការប្រកួត។ ការបង្ហាញខ្លួនពេញការប្រកួត រូបគេស្ទើរតែលេងគ្រប់ទម្រង់ពោលគឺទាំងបម្រើ ការពារ និងឡើងប្រយុទ្ធ។ ទាំងនេះហើយដែលត្រូវបានអ្នកគាំទ្រមើលឃើញថា រូបគេរត់ចុះឡើងស្ទើរគ្រប់កន្លែង។
ក្រោយចប់ការប្រកួតក្នុងសន្និសីទសារព័ត៌មាន លោក Josep Muñoz បានឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មានថា ៖«សម្រាប់កីឡាករ Breno លេងបានល្អមែនទែន។ នេះជាការចាប់ផ្តើមដំបូងរបស់គាត់ជាមួយបរិយាកាសថ្មី សម្ពាធថ្មី ហើយគាត់ខានលេងយូរហើយ។ នេះជាការចាប់ផ្តើមថ្មីរបស់គាត់។ នៅពេលដែលគាត់មានបាល់ គាត់តែងឡើង ជួយដល់តំបន់បប្រើ ជួយដល់ស្លាបឆ្វេង ហើយពេលបាត់បាល់ គាត់បានចុះមកជួយការពារ។ និយាយរួមថ្ងៃគាត់ធ្វើបានល្អមែនទែន»។
ជើងទី២ ក្រុម Shan United ត្រូវទទួលក្រុមព្រះខ័នរាជស្វាយរៀងវិញម្តងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសមីយ៉ាន់ម៉ា។ ក្រុមដែលទទួលបានជ័យជម្នះទាំងពីរជើងនឹងបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕